តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Bill Crowder

ប្រយុទ្ធនឹងបញ្ហា ដែលខ្លាំងដូចសត្វនាគ

តើ​អ្នក​ធ្លាប់​ប្រយុទ្ធ​នឹង​សត្វ​នាគ​ទេ? នៅ​ក្នុង​សៀវភៅ​ដែល​លោក​យូជិន ភីធ័រសិន(Eugene Peterson) បាន​និពន្ធ​មានចំណង​ជើង​ថា ការ​ស្តាប់​បង្គាប់ ដ៏​យូរ​អង្វែង នៅ​ក្នុង​ទិស​ដៅ​តែ​មួយ  គាត់​បាន​ប្រៀប​ធៀប​ការ​ភ័យ​ខ្លាច​របស់​មនុស្ស ទៅ​នឹងការ​បង្ហាញ​ចេញ​នូវ​ការ​ភ័យ​ខ្លាច និង​ការ​រួម​ផ្សំ​នៃ​សេចក្តី​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ទំាង​អស់ ដែល​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់។ គាត់​ថា សត្វ​មាន់​ព្រៃ​មិន​មែន​ជា​គូរ​ប្រៀប​របស់​សត្វ​នាគ​សោះ​ឡើយ។​ តើ​លោក​ភីធ័រសិន​ចង់​មាន​ន័យ​ដូច​ម្តេច? ជីវិត​របស់​យើង​មានពេញ​ទៅ​ដោយ​ទុក្ខ​លំបាក ដែល​មាន​ដូច​ជា បញ្ហា​សុខ​ភាព​ដែល​គំរាម​កំហែង​ជីវិត ការ​បាត់​បង់​ការងារ ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ដែល​បែក​បាក់ និង​កូន​ដែល​មិន​ស្តាប់​បង្គាប់​ជា​ដើម។ បញ្ហា​ទាំង​អស់​នេះ អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ ហើយ​បង្ហាញ នូវភាព​ផុយ​ស្រួយ​នៃ​ជីវិត  ដែល​យើង​មិន​មាន​កម្លាំង​គ្រប់​គ្រាន់ ដើម្បី​ប្រយុទ្ធ​នឹង​ពួក​វា តែ​ម្នាក់​ឯង​។

តែ​ក្នុង​សង្រ្គាម​នោះ យើង​មាន​ព្រះ​ដែល​ជា​អ្នក​ប្រយុទ្ធ​ជើង​ឯក។ គឺ​មិន​មែន​ជា​ជើង​ឯក​ក្នុង​រឿង​និទាន​នោះ​ទេ តែ​ជា​ជើង​ឯកដែល​ខ្លាំង​ពូកែ​ជាង​គេ ដែល​ប្រយុទ្ធ​ជំនួស​យើង ហើយ​វាយ​បំបាក់​សត្វ​នាគ ដែល​ព្យាយាម​បំផ្លាញ​យើង។ ទោះ​សត្វ​នាគ​នោះ ជា​ទុក្ខ​លំបាក​របស់​យើង ឬ​ជា​សត្រូវ​ខាង​វិញ្ញាណ ដែល​ចង់​បំផ្លាញ​យើង​ក្តី អ្នក​ប្រយុទ្ធ​ជើង​ឯក​របស់​យើង ខ្លាំង​ពូកែ​ជាង​សត្វ​នាគ​នោះ ហេតុ​នេះ​ហើយ​ជា​សាវ័ក​ប៉ុល​បាន​សរសេរ​ អំពី​ព្រះ​យេស៊ូវ​ថា “ទ្រង់​បាន​ទាំង​ទំលាក់​ងារ​ពី​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច ទាំង​ដាក់​ពួក​ទាំង​នោះ​នៅ​កណ្តាល​ជំនុំ​ឲ្យ​គេ​មើល ហើយ​ដឹកនាំ​គេ​ទៅ ដោយ​មាន​ជ័យជំនះ ដោយសារ​ឈើ​ឆ្កាង​នោះ​ឯង”(កូល៉ុស ២:១៥)។ អំណាច​ដែល​បង្ហិន​បំផ្លាញ​នៃ​លោកិយ​ដែល​មាន​បាប មិន​អាច​តតាំង​នឹង​ព្រះ​អង្គ​បាន​ឡើយ!

នៅ​ពេល​ណា​យើង​ដឹង​ថា ទុក្ខ​លំបាក​នៃ​ជីវិត​យើង​ធំ​ពេក​សម្រាប់​យើង គឺ​ជា​ពេល​ដែល​យើង​អាច​ចាប់​ផ្តើម​សម្រាក​ក្នុង​ការ​សង្រ្គោះ​របស់​ព្រះ​គ្រីស្ទ។ យើង​អាច​និយាយ​ដោយ​ទំនុក​ចិត្ត​ថា “តែ​អរ​ព្រះគុណ​ដល់​ព្រះអង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យជំនះ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង”(១កូរិនថូស…

មិនបែកគ្នាជារៀងរហូតទេ

ពេល​ដែល​បង​ប្រុស​ខ្ញុំ ឈ្មោះ​ដាវីឌ បាន​បាត់​បង់​ជីវិត​ភ្លាម​ៗ ដោយ​សារ​ជម្ងឺ​គាំង​បេះ​ដូង ទស្សនៈ​ដែល​ខ្ញុំ​មាន ចំពោះ​ជីវិត ក៏មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។ ដាវីឌ​គឺ​ជា​កូន​ទី​៤ ក្នុង​ចំណោម​កូន​ទាំង​៧ ប៉ុន្តែ គាត់​បាន​លា​ចាក​លោក​មុន​គេ ហើយ​លក្ខណៈ​នៃការ​លាចាក​លោក​ដែល​មិន​នឹក​ស្មាន​ដល់​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​សញ្ជឹង​គិត​ច្រើន​ណាស់។ កាល​នោះ​ ខ្ញុំ​បាន​មើល​ឃើញ​ថា ពេល​ដែល​វ័យ​យើង​កាន់​តែ​ចាស់ អនាគត​នៃ​គ្រួសារ​យើង​បាន​ដិត​ជាប់​ទៅ​ដោយ​ការ​បាត់​បង់ ច្រើន​ជាង​ការ​ចំណេញ។ វា​នឹងមាន​ការ​លា​គ្នា ច្រើន​ជាង​ការ​សួ​ស្តី​។​

ការ​យល់​ដឹង អំពី​រឿង​នេះ មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​ជីវិត​មនុស្ស​មាន​លក្ខណៈ​ដូច​នេះ​ឯង។ ប៉ុន្តែ ការ​យល់​ដឹងអំពី​រឿង​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ចាប់។ វា​បាន​នាំ​ឲ្យ​យើង​ចាប់​ផ្តើម​ឲ្យ​តម្លៃ​មក​លើ​ពេល​វេលា​នីមួយ​ៗ ដែល​មានក្នុង​ជីវិត និង​ឲ្យ​តម្លៃ​មក​លើ​ឱកាស​នីមួយ​ៗ ដែល​យើង​មាន។ ហើយ​យើង​នឹង​ឲ្យ​តម្លៃ មក​លើ​ការ​ជួប​ជុំ​គ្នា​ជា​ថ្មី នៅ​នគរ​ព្រះ នៅ​ពេល​អនាគត ដែល​នៅ​ទីនោះ យើង​មិន​ចាំ​បាច់​និយាយ​លា​គ្នា​ទៀត​ឡើយ។

បទ​គម្ពីរ​វិវរណៈ ២១:៣-៤ បាន​លើក​ទឹក​ចិត្ត​យើង​ថា “ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះអង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្តី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ”។

ទោះ​ក្នុង​ជីវិត​យើង​នៅ​លើ​ផែន​ដី យើង​ប្រហែល​ជា​ជួប​ការ​បែក​គ្នា​ រយៈ​ពេល​វែង ប៉ុន្តែ ដោយ​សារ​ជំនឿ​លើ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ​ នោះ​យើង​នឹង​បាន​ជួប​ជុំ​ជា​មួយ​អ្នក​ជឿ​ដទៃ​ទៀត នៅ​នគរ​ស្ថាន​សួគ៌​ ដោយ​លែង​បែក​គ្នា​ជា​រៀង​រហូត។—Bill…

ការសុគតរបស់ព្រះអង្គ នាំមកនូវជីវិត

ក្នុង​អំឡុង​ពេល​ដែល​អ្នក​ស្រី​យូអាណា ផ្លែនដ័រ(Joanna Flanders) បង្រៀន​ព្រះ​បន្ទូល​ដល់​អ្នក​ទោស ក្នុង​មន្ទីរឃុំ​ឃាំង​ដែល​មាន​អំពើ​ហឹង្សា​ខ្លាំង​បំផុត នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង គាត់​ក៏​បាន​ឃើញ​អំណាច​ចេស្តា​របស់​ព្រះគ្រីស្ទ​កែ​ប្រែ​ចិត្ត​របស់​មនុស្ស​ជា​ច្រើន។ អ្នក​ស្រី​យូអាណា បាន​ចាប់​ផ្តើម​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ទោស​ជា​រៀង​រាល់​ថ្ងៃ។ គាត់​បាន​ឲ្យ​ពួក​គេ​ចែក​ចាយ អំពី​បទ​ពិសោធន៍​របស់​ពួក​គេ​កាល​ពី​ក្មេង ដែល​ត្រូវ​គេ​ធ្វើ​បាប ហើយ​គាត់​ក៏​បានបង្ហាញ​ពួក​គេ នូវ​វិ​ធី​ដោះ​ស្រាយ​បញ្ហា​ជម្លោះ។ នៅ​ឆ្នាំ​ដែល​គាត់​ចាប់​ផ្តើម​ការ​សួរ​សុខ​ទុក្ខ​នេះ អំពើ​ហឹង្សា​បាន​កើតឡើង​មក​លើ​អ្នក​ទោស និង​អ្នក​យាម តែ២​ករណី​ប៉ុណ្ណោះ គឺ​ខុស​ពី​ឆ្នាំ​មុន ដែល​មាន​ដល់​ទៅ​២៧៩​ករណី។​

សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ”(២កូរិនថូស ៥:១៧)។ យើង​មិន​តែង​តែបាន​ឃើញ​ការ​ផ្លាស់​ប្រែ​កើត​មាន​ជា​ញឹក​ញាប់ ដូច​ដែល​អ្នក​ស្រី​យ៉ូអាណា​បាន​ឃើញ ក្នុង​ពន្ធ​ធនាគារ​នោះ​ឡើយ ប៉ុន្តែ យើង​ត្រូវ​ដឹង​ថា អំណាច​នៃ​ដំណឹង​ល្អ​នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ហើយ​នាំ​មក​នូវ​ក្តី​សង្ឃឹម តាម​របៀប​ដ៏​អស្ចារ្យ​បំផុត ក្នុង​ចក្រ​វាល។ និយាយ​រួម ​គឺ​នាំ​មក​នូវ​ជីវិត​ថ្មី។ ការ​សុគត​របស់​ព្រះ​យេស៊ូវ បាន​បើក​ផ្លូវ​ឲ្យ​យើង​ធ្វើ​ដំណើរ ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់​ប្រែ ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ គឺ​ជា​ការ​ធ្វើ​ដំណើរ ដែល​នឹង​បញ្ចប់ ពេល​ដែល​យើង​បាន​ជួបព្រះ​អង្គ មុខ​ទល់​នឹង​មុខ​(មើល ១យ៉ូហាន ៣:១-៣)។

ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ យើង​អប​អរ​សាទរ ចំពោះ​ជីវិត​យើង ដែល​បាន​កើត​ជា​ថ្មី។ ប៉ុន្តែ យើង​មិន​ត្រូវភ្លេច​ការ​លះ​បង់​របស់​ព្រះ​គ្រីស្ទ​ឡើយ។ ការ​សុគត​របស់​ព្រះ​អង្គ បាន​នាំ​ឲ្យ​យើង​មាន​ជីវិត​ថ្មី។ គឺ​ដូច​មាន​សេចក្តីចែង​ថា “ដ្បិត​ឯ​ព្រះអង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប…

ភាពចម្រុះនៃពណ៌សម្បុរ

ទីក្រុង​ឡុងដ៍​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ដែល​មាន​ប្រជាជន​ចម្រុះជាតិសាសន៍​ច្រើន​ជាង​គេ នៅ​លើ​ពិភព​លោក អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ កាល​ពី​ឆ្នាំ​១៩៣៣ លោក​គ្លីន រ៉ូបឺត(Glyn Roberts) ដែលជា​អ្នក​ការសែត បាន​សរសេរ អំពី​ទីក្រុង​ដ៏​អស្ចារ្យនៃ​ប្រទេស​អង់​គ្លេស​ថា “ខ្ញុំ​នៅ​តែ​គិត​ថា ភាព​ចម្រុះនៃ​មនុស្ស​គ្រប់​ពណ៌​សម្បុរ និង​ភាសារ គឺ​ជា​ចំណុច​ល្អ​បំផុត​នៃ​ទីក្រុង​ឡុងដ៍”។ ភាព​ចម្រុះ​នោះ នៅ​តែ​បន្ត​មាន​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ ដោយ​មាន​ក្លិន សម្លេង និង​រូប​ភាព​ចម្រុះ​គ្នា ក្នុង​សហគមន៍​នៃ​ពិភព​លោក។ សម្រស់​នៃ​ភាព​ចម្រុះ​នេះ គឺ​ជា​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ របស់​ទីក្រុង​មួយ ដែល​ស្ថិត​ក្នុងចំណោម​ទីក្រុង​ដែល​អស្ចារ្យ​បំផុត​របស់​ពិភព​លោក។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទីក្រុង​ឡុងដ៍ នៅ​តែ​ជួប​បញ្ហា ដូច​ទីក្រុង​ដទៃ​ទៀត ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន។ ការ​ផ្លាស់ប្តូរ​បាន​នាំ​មក​នូវ​បញ្ហា​ប្រឈម។ ជួន​កាល វប្បធម៌​ផ្សេង​គ្នា​មាន​ការ​ប៉ះ​ទង្គិច​គ្នា។ ហេតុ​នេះ​ហើយ គ្មាន​ទីក្រុង​ណា​មួយដែល​មនុស្ស​បាន​បង្កើត អាច​ប្រៀប​ធៀប​នឹង​ភាព​អស្ចារ្យ​នៃ​ស្ថាន​ ដែល​ជា​ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង​បាន​ឡើយ។​

ពេល​ដែល​សាវ័ក​យ៉ូហាន​ចូល​ទៅ​ក្នុង​ព្រះវត្ត​មាន​ព្រះ​ នៅ​នគរ​ស្ថាន​សួគ៌ ភាព​ចម្រុះ​ជាតិ​សាសន៍ ស្ថិត​ក្នុង​ចំណោម​ធាតុ​ផ្សំ​ជា​ច្រើន នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​នៅ​នគរ​ស្ថាន​សួគ៌ បានជាអ្នក​ដែលបានទទួលសេចក្តី​សង្រ្គោះ​ បាន​ច្រៀង​សរសើរ​ថា “ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​និង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះលោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ ក៏​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​យើង​បាន​សោយ​រាជ្យ​លើ​ផែនដី”(វិវរណៈ ៥:៩-១០)។

សូម​យើង​ស្រមៃ​អំពី​នគរ​ស្ថាន​សួគ៌ ដែល​មាន​មនុស្ស​ចម្រុះ​ជាតិ​សាសន៍…

សារៈសំខាន់នៃការការដឹកនាំរបស់ព្រះ

លោក​អាន់ឃល ហ្សាគី(Uncle Zaki) គឺ​ជា​មិត្ត​ភក្តិ​របស់​លោក​ខេនេត បេលី(Kenneth Bailey) ដែល​ជា​អ្នកប្រាជ្ញ​ ហើយ​ថែម​ទាំង​បាន​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​ដែល​គាត់​បាន​ទុក​ចិត្ត នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​សមុទ្រ​ខ្សាច់​សាហារា​ដ៏​ធំ​ល្វឹង​ល្វើយ។ លោក​បេលី​ក៏​បាន​និយាយ​ថា គាត់​និង​ក្រុម​ការងារ​របស់​គាត់បាន​បង្ហាញ​ចេញ​នូវ​ការទុក​ចិត្ត​ទាំង​ស្រុង ចំពោះ​លោក​ហ្សាគី ក្នុង​ការ​ធ្វើ​ដំណើរ​នេះ។ ត្រង់​ចំណុច​នេះ ពួក​គេ​កំពុង​តែ​បញ្ជាក់ ដល់​លោកហ្សាគី​ថា​ “យើង​មិន​ស្គាល់​ផ្លូវធ្វើ​ដំណើរ​ទេ ហើយ​បើ​អ្នក​វង្វេង​ផ្លូវ នោះ​យើង​នឹង​ស្លាប់​ទាំង​អស់​គ្នា​មិន​ខាន។ យើងបាន​ទុក​ចិត្ត​ទំាង​ស្រុង ចំពោះ​ការ​ដឹក​នាំ​របស់​អ្នក”។

ក្នុង​ពេល​ដែល​ស្តេច​ដាវីឌ​មាន​ចិត្ត​នឿយ​ព្រួយ និង​ឈឺ​ចាប់​ខ្លាំង ទ្រង់​បាន​ស្វែង​រក​ការ​ដឹក​នាំ ពី​ព្រះ​ជា​ម្ចាស់ ដែលទ្រង់​បាន​បម្រើ។ ក្នុង​បទ​គម្ពីរ ទំនុកដំកើង ៦១:២ ទ្រង់​បាន​ពោល​ថា “កាល​ណា​ចិត្ត​ទូល​បង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវ​នាវ​ដល់​ទ្រង់​ពី​ចុង​ផែន​ដី​ផង សូម​នាំ​ទូល​បង្គំ​ទៅ​ឯ​ថ្ម​ដា​ដែល​ខ្ពស់​ជាង​ទូល​បង្គំ”។ ទ្រង់​ត្រូវ​ការ​សុវត្ថិភាព និង​ភាព​ធូរ​ស្រាល នៅ​ក្នុង​ការ​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់​សារ​ជា​ថ្មី​(ខ.៣-៤)។

មនុស្ស​ដែល​អស់​សង្ឃឹម ដូច​សត្វ​ចៀម​ដែល​វង្វេង​ចេញ​ពី​អ្នក​គង្វាល ត្រូវ​ការ​ការ​ដឹក​នាំ​មក​ពី​ព្រះ​(អេសាយ ៥៣:៦)។ បើ​ដឹក​នាំ​ជីវិត​ខ្លួន​ឯង យើង​នឹង​វង្វេង ដោយ​គ្មាន​ក្តី​សង្ឃឹម ក្នុង​វាល​រហោ​ស្ថាន​នៃ​លោកិយ ដែល​ពេញដោយអំពើបាប។

ប៉ុន្តែ ព្រះ​អម្ចាស់​មិន​ដែល​ទុក​យើង​ចោល​ឡើយ! ព្រះ​អង្គ​ជា​អ្នក​គង្វាល​យើង ដែល​នឹង​ដឹក​នាំ​យើង “នៅ​ក្បែរ​ទឹកហូរ​គ្រឿន​ៗ” ហើយ​ដឹក​នាំ​យើង ធ្វើ​ឲ្យ​វិញ្ញាណ​យើង​មាន​ភាព​ស្រស់​ថ្លា​ឡើង ​(ទំនុក​ដំកើង ២៣:២-៣)។

តើ​អ្នក​ត្រូវ​ការ​ការ​ដឹក​នាំ​របស់​ព្រះ ក្នុង​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​អ្នក នៅ​ថ្ងៃ​នេះ? ចូរ​ស្រែក​រក​ព្រះ​អង្គ​ចុះ។ ព្រះ​អង្គ​នឹងមិន​បោះ​បង់​ចោល​អ្នក​ឡើយ។—BILL CROWDER

ការនឹកចាំរបស់សហគមន៍

លោក​រីឆាត មូវ(Richard Mouw) ជា​ទេវ​វិទូ ដែល​បាន​និពន្ធ​សៀវភៅ​មាន​ចំណង​ជើង​ថា ជំនឿ​ដែល​គ្មាន​ការសម្រាក ដែល​ក្នុង​នោះ គាត់​បាន​និយាយ អំពី​សារៈ​សំខាន់​នៃ​ការ​នឹក​ចាំ អំពី​មេរៀន ពី​អតីត​កាល។ គាត់​បាន​ដកស្រង់​សម្តី​របស់​លោក​រ៉ូប៊ីត បេឡាហ៍(Robert Bellah) ដែល​ជា​សង្គម​វិទូ ដែល​មាន​ប្រសាសន៍​ថា “ប្រជាជាតិ​ដែលមាន​សុខភាព​ល្អ ត្រូវ​តែ​មាន​ការ​នឹក​ចាំ​ជាសហគមន៍”។ លោក​បេឡាហ៍​បាន​លើក​ឡើង​ថា ​​គោល​ការណ៍​នៃ​ការ​នឹកចាំ ​ ក៏មាន​ភាព​ចាំបាច់​សម្រាប់​គ្រួសារ ដែល​ជា​ចំណង​ដ៏​សំខាន់​មួយ​ទៀត​ក្នុង​សង្គម ព្រោះ​ការ​នឹក​ចាំ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ក្នុង​ការរស់​នៅ ក្នុង​សហគមន៍។

ព្រះ​គម្ពីរ​ក៏​បាន​បង្រៀន​យើង អំពី​តម្លៃ​នៃ​ការ​នឹក​ចាំ អំពី​សហគមន៍​ផង​ដែរ។ ព្រះ​ជាម្ចាស់បាន​ប្រទាន​នូវ​ពិធី​បុណ្យ​រំលង ដល់​ពួក​អ៊ីស្រាអែល ដើម្បី​ឲ្យ​ពួក​គេ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ ដើម្បី​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​ភាព​ជា​ទាស​ករ នៅ​ទឹក​ដី​អេស៊ីព្ទ(មើល និក្ខមនំ ១២:១-៣០)។ សព្វ​ថ្ងៃ​នេះ ជន​ជាតិ​យូដា​នៅ​ទូទាំង​ពិភព​លោក នៅ​តែ​បន្ត​នឹក​ចាំ អំពី​ពិធី​បុណ្យ​ដ៏​មាន​ន័យ​នេះ រៀង​រាល់​រដូវ​ផ្កា​រីក។

បុណ្យ​រំលង​ក៏​មាន​អត្ថ​ន័យ​ដ៏​ជ្រាល​ជ្រៅ ចំពោះ​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ផង​ដែរ ព្រោះ​បុណ្យ​រំលង​តែង​តែ​ចង្អុល​បង្ហាញ​មនុស្ស ឲ្យ​ងាក​ទៅ​រក​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​មែស៊ី​បាន​សម្រេច​នៅ​លើ​ឈើ​ឆ្កាង។ នៅ​ក្នុង​ពិធី​បុណ្យ​រំលង មុន​ពេល​ព្រះ​គ្រីស្ទ​សុគត​នៅ​លើ​ឈើ​ឆ្កាង ព្រះ​អង្គ​បាន​បង្កើត​ពិធី​បុណ្យ​មួយ នៅ​តុ​អាហារ សម្រាប់​ឲ្យ​គេ​នឹក​ចាំ​ជា​រៀង​រហូត។ បទ​គម្ពីរ​លូកា ២២:១៩ បាន​ចែង​ថា “ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​ព្រះបន្ទូល​ថា នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ…

ក្តីសង្ឃឹម សម្រាប់ពេលអស់សង្ឃឹម

បញ្ហាសេដ្ឋកិច្ច ជំងឺរាតត្បាត បញ្ហាទំនាក់ទំនង និងបញ្ហាជាច្រើន សុទ្ធតែអាចធ្វើឲ្យយើងធ្លាក់ចូលក្នុងភាពអស់សង្ឃឹម។ សូម្បី​តែ​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ដែល​មាន​ការ​ប្តូរ​ផ្តាច់​បំផុត ក៏​ងាយ​នឹង​ជួប​ពេល ឬ​រដូវ​កាល​នៃ​ភាព​អស់​សង្ឃឹម។ ជាក់​ស្តែង​សាវ័ក​ប៉ុល​ក៏​ធ្លាប់​បាន​និយាយ អំពី​បន្ទុក​ដែល​ធ្ងន់​ក្រៃ​លែង ដែល​បាន​ធ្វើ​ឲ្យ​គាត់ និង​ក្រុម​ការងារ​គាត់អស់​សង្ឃឹម​នឹង​នៅ​រស់​(២កូរិនថូស ១:៨)។ ប៉ុន្តែ គាត់​បាន​ពន្យល់​ថា ការ​នេះ​បាន​កើត​ឡើង គឺ​ដើម្បី​ឲ្យ​គាត់​បានរៀន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​ជាម្ចាស់ ជា​ជាង​ពឹង​ផ្អែក​ខ្លួន​ឯង(ខ.៩)។

ការ​ស្វែង​រក​ក្តី​សង្ឃឹម ក្នុង​ពេល​អស់​សង្ឃឹម គឺ​ពិត​ជា​ចាំ​បាច់​ណាស់។ ប៉ុន្តែ ដូច​ដែល​លោក​ប៊ីល ក្រោឌ័រ(Bill Crowder)ដែល​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ នៃ​ព័ន្ធ​កិច្ច​នំម៉ាណា បាន​ចង្អុល​បង្ហាញ ក្នុង​ទំព័រ​សៀវ​ភៅ​នេះ មាន​ភាព​អស់​សង្ឃឹម​មួយ​ប្រភេទ ដែល​ពិត​ជា​អាច​ប្រែ​ក្លាយ​ជា​ក្តី​សង្ឃឹម​ពិត​ប្រាកដ សម្រាប់​ថ្ងៃ​ថ្មី ផ្លូវ​ថ្មី និង​ក្តី​សង្ឃឹម ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។

សូមបំពេញទម្រង់ខាងក្រោម ដើម្បីទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។

 

 

 

 

 

 

បទចម្រៀងដែលនាំឲ្យផ្លាស់ប្តូរ

តើ​បដិវត្តន៍​ផ្ទុះ​ឡើង​ដោយ​សា​អ្វី? តើ​ដោយ​សារ​កាំ​ភ្លើង គ្រាប់​បែក ឬ​ការ​ធ្វើ​សង្រ្គាម​វាយ​ឆ្មក់?  នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៅ​ប្រទេស​អេស្តូនា គេ​បាន​ប្រើ​បទ​ចម្រៀង ដើម្បី​បញ្ឆេះ​ឲ្យ​បដិវត្តន៍​មួយ​ផ្ទុះ​ឡើង។ បន្ទាប់​ពី​ប្រជាជន​នៅ​ប្រទេស​នេះ​បាន​រស់​នៅ​ក្រោម​ការ​គៀប​សង្កត់​របស់​សហភាព​សូវៀត​អស់​ជា​ច្រើន​ទសវត្សរ៍ ចលនា​មួយ​ចាប់​ផ្តើម​ឡើង ដោយ​ការ​ច្រៀង​ចម្រៀង​ស្នេហា​ជាតិ​ ដែល​មាន​បទ​ជា​បន្ត​បន្ទាប់។ បទ​ចម្រៀង​ទាំង​នេះ​បាន​ធ្វើ​ឲ្យ “បដិវត្តន៍បទ​ចម្រៀង” ចាប់​កំណើត​ឡើង ដោយ​មាន​តួនាទី​ដ៏​សំខាន់ នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​អេស្តូនា​មាន​ឯករាជ្យ​ឡើង​វិញ នៅ​ឆ្នាំ​១៩៩១។

មាន​វេប​សាយ​មួយ​បាន​ពិពណ៌​នា អំពី​ចលនា​នេះ​ថា “វា​ជា​ចលនា​បដិវត្តន៍​អហឹង្សា ដែល​បាន​ផ្តួល​រំលំ​ការ​គ្រប់​គ្រង​មួយ ដែល​មាន​ពេញ​ដោយ​ហឹង្សា។ ប៉ុន្តែ ការ​ច្រៀង​បទ​ម្រៀង តែង​តែ​បាន​ធ្វើ​ជា​កម្លាំង​សាមគ្គី​ដ៏​សំខាន់​មួយ សម្រាប់​ជន​ជាតិ​អេស្តូនា ខណៈ​ពេល​ដែល​ពួក​គេ​បាន​ស៊ូទ្រាំ​នឹង​ការ​គ្រប់​គ្រង​របស់​សហភាព​សូវៀត​អស់​រយៈ​ពេល​៥០​ឆ្នាំ”។

តន្រ្តី​ក៏​អាច​មាន​តួនាទី​ដ៏​សំខាន់ នៅ​ក្នុង​ការ​ជួយ​យើង ឲ្យ​អាច​ឆ្លង​កាត់​ពេល​ដ៏​ពិបាក។ ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ បាន​ជា​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ប៉ះ​ពាល់​ចិត្ត​យើង​ម្តង​ហើយ​ម្តង​ទៀត។ មាន​ពេល​មួយ​ អ្នក​និពន្ធ​បទ​គម្ពីរទំនុក​ដំកើង​កំពុង​តែ​ស្ថិត​ក្នុង​ពេល​ដ៏​ខ្មៅ​ងងឹត បាន​ជា​គាត់​បន្លឺ​សម្លេង​ច្រៀង​ឡើង​ថា “ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វីបាន​ជា​ត្រូវ​បង្អោន​ចុះ ហើយ​មាន​សេចក្តី​រសាប់​រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បានសរសើរ ដល់​ទ្រង់​ទៀត ដោយ​ព្រោះ​ព្រះ​ភក្ត្រ​ទ្រង់​ដែល​តែង​តែ​ជួយ”(ទំនុក​ដំកើង ៤២:៥)។ ពេល​ដែល​លោក​អេសាភ​ដែល​ជា​អ្នក​ដឹក​នាំ​កម្ម​វិធី​ថ្វាយ​បង្គំ ស្ថិត​ក្នុង​រដូវ​កាល​នៃ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង គាត់​ក៏​បាន​រំឭក​ខ្លួន​ឯង​ថា “ប្រាកដ​មែន ព្រះ​ទ្រង់​ប្រព្រឹត្ត​ល្អ ដល់​សាសន៍​អ៊ីស្រាអែល គឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ត្រចះ”(៧៣:១)។

ស្ថិត​ក្នុង​ពេល​ដ៏​ពិបាក សូម​យើង​ចូល​រួម​ជា​មួយ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ​នៅ​ក្នុង​ការ​ច្រៀង​ចម្រៀង​ចេញ​ពី​ចិត្តយើង ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ បទ​ចម្រៀង​នៃ​ការ​ផ្លាស់​ប្តូរ​នេះ អាច​ជម្នះ​ភាព​អស់​សង្ឃឹម និង​ការ​ភាន់​ភាំង ដោយ​ជំនឿ លើ​សេចក្តី​ស្រឡាញ់…

ជំនាញដ៏អស្ចារ្យ

អ្នក​ដឹក​នាំ​ក្រុម​ចម្រៀង​មហា​វិទ្យាល័យ​របស់​យើង​បាន​ដឹក​នាំ​ក្រុម និង​បាន​ប្រគុំ​បទ​ចម្រៀង​ជា​មួយ​យើង ដោយ​លេង​ព្យាណូ។ គាត់​បាន​ថ្លឹង​ថ្លែង​ការ​ទទួល​ខុស​ត្រូវ​ទាំង​នេះ យ៉ាង​ប៉ិន​ប្រសប់។ ពេល​ដែល​ការ​ប្រគុំ​តន្រ្តី​មួយ​បាន​បញ្ចប់ មើល​ទៅ​គាត់​ដូច​ជា​មាន​ភាព​ហត់​នឿយ​ណាស់ ដូច​នេះ ខ្ញុំ​ក៏​បាន​សួរ​សុខ​ទុក្ខ​គាត់។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា គាត់​មិន​ដែល​បាន​ធ្វើ​ដូច​នេះ​ពី​មុន​មក​ទេ។ បន្ទាប់​មក​គាត់​ក៏​បាន​រៀប​រាប់​ថា​ គាត់​ពិបាក​លេង​ព្យាណូ​នោះ​ឲ្យ​ត្រូវ​តុង ហេតុ​នេះ​ហើយ ក្នុង​ការ​ប្រគុំ​តន្រ្តី​នេះ​ទាំង​មូល គាត់​បាន​លេង​ព្យាណូ​នេះ ដោយ​ប្រើ​ឃី​ពី​ផ្សេង​គ្នា ដោយ​ដៃ​ម្ខាងលេង​ឃី​មួយ ហើយ​ដៃ​ម្ខាង លេង​ឃី​មួយ​ទៀត។ ខ្ញុំ​មាន​ការ​ស្ញើច​សរសើរ ចំពោះ​ជំនាញ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​គាត់ ហើយ​ខ្ញុំ​ក៏​ស្ងប់​ស្ងែង​ចំពោះ​ព្រះ​ជា​ម្ចាស់ ដែល​បាន​បង្កើត​មនុស្ស ឲ្យ​មាន​សមត្ថ​ភាព​ដូច​នេះ។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ស្តេច​ដាវីឌ​ដែល​បាន​បង្ហាញ​ចេញ​នូវ​ព្រះ​ទ័យ​ស្ងប់​ស្ងែង​លើស​នេះ​ទៀត ចំពោះ​ព្រះជា​ម្ចាស់ ដោយ​បន្លើ​សំឡេង​ឡើង​ថា “ទូល​បង្គំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូល​បង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ ឯ​ស្នា​ដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូល​បង្គំ​ក៏​ដឹង​ច្បាស់​ហើយ​(ទំនុកដំកើង ១៣៩:១៤)។ ទោះ​យើង​មាន​ភាព​ស្ងប់​ស្ងែង​ចំពោះ​សមត្ថ​ភាព​របស់​មនុស្ស ឬ​ភាព​អស្ចារ្យ​នៃ​ធម្មជាតិ​ក្តី សូម​យើង​ចាំ​ថា​ ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ សុទ្ធ​តែ​បាន​នាំ​យើង​ឲ្យ​ងាក​ទៅ​រក​ព្រះ​អង្គ ដែល​ជា​ព្រះ​អាទិករ​របស់​យើង។​

ថ្ងៃ​ណា​មួយ ពេល​ណា​យើង​បាន​ចូល​ក្នុង​ព្រះ​វត្ត​មាន​ព្រះ ក្នុង​នគរ​ស្ថាន​សួគ៌ យើង​នឹង​បាន​ឃើញ​មនុស្ស​គ្រប់​ជំនាន់ថ្វាយ​បង្គំ​ព្រះ​អង្គ ដោយ​ពោល​ឡើង​ថា “ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិរីល្អ កិត្តិនាម និង​ព្រះចេស្តា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង”(វិវរណៈ ៤:១១)។ ជំនាញ​ដ៏​អស្ចារ្យ​ដែល​ព្រះ​ជា​ម្ចាស់​ប្រទាន​យើង និងសម្រស់​ដ៏​អស្ចារ្យ​ទាំង​ឡាយ ដែល​ព្រះ​អង្គ​បាន​បង្កើត…

ការផ្លាស់ប្តូរមិននឹកស្មានដល់

កាល​ពី​ខែ​មករា ឆ្នាំ១៩៤៣ ខ្យល់​ក្តៅ​បាន​បក់​មក​ទីក្រុង​ស្ពៀហ្វ៊ីស រដ្ឋ​ដាកូតា​ខាង​ត្បូង ធ្វើ​ឲ្យ​កម្តៅ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​ពី-២០°C ទៅ ៧°C។ ដូច​នេះ​សីតុណ្ហភាព​បាន​កើន​ឡើង​២៧​អង្សាសេ ក្នុង​រយៈ​ពេល​ដែល​ពីរ​វិនាទី​ប៉ុណ្ណោះ។ ​

ការ​ផ្លាស់​ប្តូរ​សីតុណ្ហភាព​ដែល​អាក្រក់​បំផុត ដែល​បាន​កត់​ទុក​ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​សហរដ្ឋ​អាមេរិក ក្នុង​រយៈ​ពេល​២៤ម៉ោង គឺ​ជា​ការ​កើន​សីតុណ្ហ​ភាព​៥៧​អង្សាសេ កាល​ពី​ឆ្នាំ​១៩៧២ នៅ​ក្រុង​ឡូម៉ា រដ្ឋ​មុនតាណា ដែល​នៅ​ថ្ងៃ​នោះ គេ​ឃើញ​សីតុណ្ហភាព​លោក​ផ្លោះពី-៤៨°C ទៅ ៩°C។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ​នេះ មិន​គ្រាន់​តែ​ជា​បាតុ​ភូតិ​អាកាស​ធាតុ​ប៉ុណ្ណោះ​ទេ។ ជួន​កាល វា​ក៏​ជាលក្ខណៈ​នៃ​ជីវិត​របស់​មនុស្ស​ផង​ដែរ។ លោក​យ៉ាកុប​បាន​រំឭក​យើង​ថា “ឥឡូវ​នេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​និង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ។ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ”(៤:១៣-១៤)។ យើង​អាច​ជួប​ការ​បាត់​បង់ ដែល​មិន​នឹក​ស្មាន​ដល់ ឬ​ទទួល​លទ្ធ​ផល​ពិនិត្យ​សុខ​​ភាព​ដែល​គួរ​ឲ្យ​តក់​ស្លត់។  ឬ​ក៏​ជួប​ការ​ខាត​បង់​ផ្នែក​ហិរញ្ញ​វត្ថុ​ជាដើម ដែល​សុទ្ធ​តែ​ជា​ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ ដោយ​មិន​បាន​ឲ្យ​ដំណឹង​ជា​មុន។​

ជីវត​យើង​ជា​ការ​ធ្វើ​ដំណើរ ដែល​មាន​ធាតុ​ផ្សំ​ជា​ច្រើន ដែល​មិន​អាច​ទាយ​ស្មាន​បាន។ ហេតុ​នេះ​ហើយ​ បាន​ជា​សាវ័កយ៉ាកុប​បាន​ដាស់​តឿន​យើង ឲ្យ​ងាក​ចេញ​ពី “សេចក្តី​អំណួត”(ខ.១៦) ដែល​មិន​បាន​គិត​ដល់​ព្រះ​ដ៏​មាន​ចេស្តា​ជា​ធំ។ គាត់​បាន​ឲ្យ​យោបល់​យើង​ថា “គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ”(ខ.១៥)។ ហេតុការណ៍​ក្នុង​ជីវិត​យើង គឺ​មិន​ទៀង​ទេ ប៉ុន្តែ យើង​អាច​ដឹង​ច្បាស់ថា ទោះ​យើង​ស្ថិត​ក្នុង​ពេល​ដែល​ពិបាក​យ៉ាង​ណា​ក៏​ដោយ ព្រះ​ជា​ម្ចាស់​នឹង​មិន​បោះ​បង់​យើង​ចោល​ឡើយ។…